ព្រះត្រៃបិដក ភាគ ៧៤

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​និ​គ្គុ​ណ្ឌិ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ និ​គ្គុ​ណ្ឌិ​បុប្ផិ​យត្ថេ​រាប​ទាន។


សុមនា​វេ​ឡិ​យត្ថេ​រាប​ទាន ទី៨


 [២៨] ជន​ទាំង​ពួក​មក​ប្រជុំ​គ្នា ធ្វើ​មហា​បូជា​ចំពោះ​ព្រះមានព្រះភាគ ព្រះនាម​វេស្សភូ ជា​ច្បង​ក្នុង​លោក ប្រកបដោយ​តា​ទិ​គុណ។ កាលនោះ ខ្ញុំ​យក​ដុំ​បាយអ ធ្វើជា​ភួងផ្កា​ម្លិះ​ដាក់​បូជា​ពីមុខ​អាសនៈ​ដ៏​ប្រសើរ។ ជន​ទាំងអស់​មក​ប្រជុំ​គ្នា ក្រឡេក​មើល​ផ្កាដ​៏​ប្រសើរ​នោះ ហើយ​គិត​គ្នា​ថា អ្នកណា​បាន​បូជា​ផ្កា​នេះ ចំពោះ​ព្រះពុទ្ធ​ដ៏​ប្រសើរ ប្រកបដោយ​តា​ទិ​គុណ។ ហេតុតែ​ចិត្តជ្រះថ្លា​នោះ ខ្ញុំ​បាន​ទៅ​កើត​ឯឋាន​និម្មានរតី ទទួលរង​កុសល​របស់​ខ្លួន ដែល​ខ្លួន​ធ្វើ​ទុក​ល្អ​ហើយ ក្នុង​កាលមុន។ ខ្ញុំ​ទៅ​យក​កំ​ណើ​តណាៗ ទោះបីជា​ទេវតា ឬជា​មនុស្ស រមែង​ជាទីស្រឡាញ់​របស់​ជន​ទាំងពួង នេះ​ជា​ផល​នៃ​ការ​បូជា​ផ្កា។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637643030686379469
ទៅកាន់ទំព័រ៖