ព្រះត្រៃបិដក ភាគ ៧៤

ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ឆត្រ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ឆត្រ​ផ្កា។ ក្នុង​កប្ប​ទី ៧៤ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៨ ជាតិ មាន​ព្រះ​នាម​ជល​សិ​ខៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បុប្ផ​ច្ឆ​ត្តិ​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បុប្ផ​ច្ឆ​តិ្ត​យត្ថេ​រាប​ទាន។


សប​រិ​វារ​ច្ឆ​ត្ត​ទាយ​កត្ថេ​រាប​ទាន ទី១០


 [៣០] ព្រះសម្ពុទ្ធ​ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក ទ្រង់​គួរ​ទទួល​នូវ​គ្រឿងបូជា ទ្រង់​បង្អុរ​នូវ​ភ្លៀង​គឺ​ធម៌ ដូចជា​ទឹកភ្លៀង​បង្អុរ​ចុះ​អំពី​អាកាស។ ខ្ញុំ​បានឃើញ​នូវ​ព្រះសម្ពុទ្ធ​អង្គ​នោះ កំពុង​សម្តែង​អមតបទ ខ្ញុំ​ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា ហើយ​បាន​ទៅកាន់​ផ្ទះ​របស់​ខ្លួន​វិញ។
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637643031614973169
ទៅកាន់ទំព័រ៖