ព្រះត្រៃបិដក ភាគ ៧៤

ក្នុង​កប្ប​ទី ៩១ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ មួយ​ព្រះអង្គ ព្រះនាម​តមោនុ​ទៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បុ​ន្នា​គបុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បុ​ន្នា​គបុប្ផិ​យត្ថេ​រាប​ទាន។


ឯក​ទុស្ស​ទាយ​កត្ថេ​រាប​ទាន ទី៤


 [៣៤] ខ្ញុំ​បាន​កើតជា​អ្នកនាំ​ស្មៅ នៅក្នុង​ក្រុង​ហង្ស​វតី តែង​ចិញ្ចឹមជីវិត​ដោយ​ការ​នាំ​ស្មៅ ទាំង​ចិញ្ចឹម​ប្រពន្ធ​កូន​ដោយ​ការ​នាំ​ស្មៅ​នោះ​ដែរ។ ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង ជានា​យក​ក្នុង​លោក ទ្រង់​ញុំាង​ងងឹត​អន្ធការ​ឲ្យ​វិនាស ហើយ​ត្រាស់​ដឹង​ហើយ។
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637643035237009862
ទៅកាន់ទំព័រ៖