ព្រះត្រៃបិដក ភាគ ៧៤
បានឮថា ព្រះផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ផលទាយកត្ថេរាបទាន។
សម្បសាទិកត្ថេរាបទាន ទី៦
[៦] បពិត្រព្រះពុទ្ធមានព្យាយាម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ ព្រះអង្គផុតស្រឡះហើយ ចាកកិលេសទាំងពួង ខ្ញុំព្រះអង្គដល់ហើយនូវសេចក្តីវិនាស សូមព្រះអង្គជាទីពឹងរបស់ខ្ញុំនោះ។ ព្រះសិទ្ធត្ថ ទ្រង់មិនមានបុគ្គលប្រៀបផ្ទឹមក្នុងលោក ទ្រង់សម្តែងប្រាប់ខ្ញុំថា ព្រះសង្ឃសើ្មដោយមហាសមុទ្រ ប្រមាណមិនបាន ប្រសើរបំផុត អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ទាំងចូរបណ្តុះនូវពូជដ៏ល្អ ក្នុងព្រះសង្ឃដែលទុកជាស្រែមិនមានធូលីគឺរាគៈ ជាស្រែប្រគល់ឲ្យផលឥតមានទីបំផុត។ ព្រះសព្វញ្ញូ ជាឆ្នើមក្នុងលោក ព្រះអង្គប្រសើរជាងពួកនរៈ លុះទ្រង់សម្តែងនូវពាក្យនេះ ទ្រង់ប្រៀនប្រដៅខ្ញុំយ៉ាងនេះហើយ ក៏ស្តេចហោះឡើងទៅឯផ្ទៃអាកាស។
ID: 637643019805285697
ទៅកាន់ទំព័រ៖