ព្រះត្រៃបិដក ភាគ ៧៤
ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ លុះទ្រង់សម្តែងនូវអនុមោទនានេះ ព្រមទាំងទ្រង់សរសើរកុសលកម្មរបស់ខ្ញុំរួចហើយ ស្តេចពុទ្ធដំណើរទៅកាន់ទីគួរតាមប្រាថ្នា។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឯកបទុមិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកបទុមិយត្ថេរាបទាន។
តិណុប្បលមាលិយត្ថេរាបទាន ទី២
[៤២] កាលនោះ ខ្ញុំកើតជាពានរ នៅទៀបឆ្នេរស្ទឹងចន្ទភាគា បានឃើញព្រះសម្ពុទ្ធ ប្រាសចាកធូលីគឺកិលេស ទ្រង់គង់នៅត្រង់ចន្លោះភ្នំ។ ខ្ញុំមានចិត្តត្រេកអរ ព្រោះបានឃើញព្រះពុទ្ធ ទ្រង់ញុំាងទិសទាំងពួងឲ្យភ្លឺ ប្រកបដោយលក្ខណៈ និងអនុព្យញ្ជនៈ ដូចស្តេចសាលព្រឹក្សដែលមានផ្ការីក។
ID: 637643041895134097
ទៅកាន់ទំព័រ៖