ព្រះត្រៃបិដក ភាគ ៧៤

 បានឮ​ថា ព្រះ​តិ​ណុប្បលមា​លិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិ​ណុប្បលមា​លិ​យត្ថេ​រាប​ទាន។


ធជទាយ​កត្ថេ​រាប​ទាន ទី៣


 [៤៣] ព្រះ​សាស្តា​ព្រះនាម​តិស្សៈ ទ្រង់​ជា​ច្បង​ក្នុង​លោក ប្រសើរ​ជាង​ពួក​នរជន ព្រោះ​អស់​ឧបធិ ៣ ប្រការ ខ្ញុំ​បានឃើញ (ព្រះអង្គ) ហើយ​លើកឡើង​នូវ​ទង់​ថ្វាយ។ ដោយ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើ​នោះ​ផង ដោយ​ការ​តាំង​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស។ ខ្ញុំ​បាន​សោយ​ទេវ​រាជ្យ អស់ ៣០០ ដង បាន​ជា​សេ្តច​ចក្រពត្តិ អស់ ៥០០ដង។ បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​បាន​មួយ​អសង្ខេយ្យ​កប្ប ខ្ញុំ​ទទួល​កុសលកម្ម​របស់​ខ្លួន ដែល​ខ្លួន​ធ្វើល្អ​ហើយ​ក្នុង​ភព​មុន។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​នូវ​កុសលកម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ទង់។
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637643042418571560
ទៅកាន់ទំព័រ៖