ព្រះត្រៃបិដក ភាគ ៧៤
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះតីណិកិង្កណិបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់តិណិកិង្កណិបូជកត្ថេរាបទាន។
នឡាគារិកត្ថេរាបទានទី
[៤៥] មានភ្នំមួយឈ្មោះហារិកៈ នៅជិតព្រៃហិមពាន្ត កាលនោះ ព្រះពុទ្ធព្រះនាមសយម្ភូ ស្តេចគង់នៅក្បែរគល់ឈើមួយ។ ខ្ញុំបានធ្វើរោងបបុះប្រក់ដោយស្មៅ ខ្ញុំជម្រះទីចង្រ្កម ថ្វាយព្រះសយម្ភូ។ ក្នុងកប្បទី ១៤ ខ្ញុំបានរីករាយក្នុងទេវលោក ខ្ញុំបានសោយទេវរាជ្យ ៧៤ ដង បានកើតជាសេ្តចចក្រពត្តិ ៧៧ ដង សោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប។ វិមានជាលំនៅរបស់ខ្ញុំ ខ្ពស់ទទុង ដូចលំពង់ដើមឥន្ទព្រឹក្សដ៏ខ្ពស់ មានសសរមួយពាន់ដើម មានលំអឥតថ្លឹងបាន មានរស្មីរុងរឿងភ្លឺផ្លេក។
ID: 637643043084040429
ទៅកាន់ទំព័រ៖