ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ​បាន​សោយ​សម្បត្តិ​ទាំងពីរ ត្រូវ​កុសល​មូល​ដាស់តឿន ក៏​បួស​ក្នុង​សាសនា​របស់​ព្រះមានព្រះភាគ ព្រះនាម​គោតម។ ខ្ញុំ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្យាយាម មានចិត្ត​ស្ងប់​រម្ងាប់ ជា​អ្នក​មិន​មាន​ឧបធិ មិន​មាន​អាសវៈ ដូច​ដំរី​ផ្តាច់​ខ្សែ​ទន្លីង​រួចហើយ​ដូច្នោះឯង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​នឡា​គា​រិក​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ

ចប់ នឡា​គា​រិក​ត្ថេ​រាប​ទាន។


ចម្បក​បុប្ផិ​យត្ថេ​រាប​ទាន ទី៦


 [៤៦] មាន​ភ្នំ​មួយ​ឈ្មោះ​ឆាប​លៈ នៅ​ជិត​ព្រៃ​ហិមពាន្ត ព្រះពុទ្ធ​ព្រះនាម​សុ​ទស្សនៈ ស្តេច​គង់​ត្រង់​ចន្លោះភ្នំ។ កាលនោះ ខ្ញុំ​កាន់​យក​ផ្កា​មាន​សម្បុរ​ដូច​មាស ហើយ​ហោះ​ទៅតាម​អាកាស បានឃើញ​ព្រះសម្ពុទ្ធ ដែល​ប្រាសចាក​ធូលី​គឺ​កិលេស ស្តេច​ទ្រង់​ឆ្លង​ឱឃៈ​ហើយ ទ្រង់​មិន​មាន​អាសវៈ។
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 637643043406697039
ទៅកាន់ទំព័រ៖