ព្រះត្រៃបិដក ភាគ ៧៤
លុះឃើញ ខ្ញុំតម្កល់នូវផ្កាចម្បា ៧ លើក្បាល បូជាដល់ព្រះសម្ពុទ្ធជាសយម្ភូ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះចម្បកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ចម្បកបុប្ផិយត្ថេរាបទាន។
បទុមបូជកត្ថេរាបទាន ទី៧
[៤៧] មានភ្នំមួយឈ្មោះរោមសៈ នៅជិតព្រៃហិមពាន្ត កាលនោះ ព្រះពុទ្ធព្រះនាមសោភិតៈ ទ្រង់គង់នៅត្រង់ទីវាល។ ខ្ញុំចេញអំពីលំនៅ ហើយកាន់យកនូវផ្កាឈូក បាំងថ្វាយព្រះសម្ពុទ្ធ លុះខ្ញុំបាំងថ្វាយអស់មួយថ្ងៃហើយ ត្រឡប់ចូលកាន់លំនៅវិញ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។
ID: 637643043766696558
ទៅកាន់ទំព័រ៖