ព្រះត្រៃបិដក ភាគ ៧៤
អារាមទាយកត្ថេរាបទាន ទី៧
[៧] ខ្ញុំបានដាំសួនច្បារ ថ្វាយព្រះមានព្រះភាគព្រះនាមសិទ្ធត្ថ ពួកបក្សីចូលទៅអាស្រ័យឰដ៏ដើមឈើទាំងឡាយ ដែលមានម្លប់ត្រជាក់។ ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់មិនមានធូលីគឺកិលេស ទ្រង់គួរទទួលនូវគ្រឿងបូជា ទើបនាំព្រះសម្ពុទ្ធ ជាលោកជេដ្ឋ ប្រសើរជាងពួកនរៈ ទៅក្នុងសួនច្បារ។ ខ្ញុំជាអ្នកមានចិត្តរីករាយ បានថ្វាយផ្លែឈើ និងផ្កាឈើ ទាំងមានសេចក្តីជ្រះថ្លាខ្លាំងកើតឡើងក្នុងលំដាប់នោះ ហើយបង្អោនថ្វាយនូវទាននោះ។ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយទានណាដល់ព្រះពុទ្ធ ផលរមែងកើតសម្រាប់ខ្ញុំ ក្នុងភពដែលខ្ញុំកើតហើយ (ព្រោះការថ្វាយទាននោះ)។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយសួនច្បារ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសួនច្បារ។ ក្នុងកប្បទី ៣៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ព្រះនាមបុទុសីតលៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។
ID: 637643020440442414
ទៅកាន់ទំព័រ៖