ព្រះត្រៃបិដក ភាគ ៧៤
យវកលាបិយត្ថេរាបទាន ទី២
[៥២] ក្នុងកាលនោះ ខ្ញុំជាអ្នកធ្វើស្រែនៃស្រូវដំណើប នៅក្នុងនរគរអរុណវតី បានឃើញព្រះសម្ពុទ្ធក្នុងផ្លូវ ក៏បានក្រាលកណ្តាប់ស្រូវដំណើប (ថ្វាយព្រះអង្គ)។ ព្រះសិខី ព្រះអង្គជាអគ្គនាយកក្នុងលោក មានសេចក្តីអនុគ្រោះ មានសេចក្តីករុណា ទ្រង់ជា្របនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ហើយគង់លើកម្រាលនៃស្រូវដំណើបនោះ។ ខ្ញុំលុះបានឃើញ (ព្រះសម្ពុទ្ធនោះ) ព្រះអង្គគ្មានមន្ទិល មានឈានដ៏ប្រសើរ ជាអ្នកដឹកនាំ (សត្វលោក) កំពុងគង់នៅ ក៏ញុំាងប្រាមោទ្យឲ្យកើតឡើង ហើយធ្វើមរណកាលក្នុងទីនោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាលកណ្តាប់ស្រូវដំណើប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។
ID: 637643046142948766
ទៅកាន់ទំព័រ៖