ព្រះត្រៃបិដក ភាគ ៧៤

សរ​ណា​គម​និ​យត្ថេ​រាប​ទាន ទី៩


 [៥៩] ក្នុង​កាលនោះ ភិក្ខុ និង​ខ្ញុំ​ជា​អាជីវក បាន​ឡើងជិះ​ទូក កាល​ទូក​បែកធ្លាយ ភិក្ខុ​បាន​ឲ្យ​សរណគមន៍​ដល់​ខ្ញុំ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ភិក្ខុ​បាន​ឲ្យ​សរណគមន៍​ដល់​ខ្ញុំ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សរណគមន៍។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សរ​ណា​គម​និ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សរ​ណា​គម​និ​យត្ថេ​រាប​ទាន។


បិណ្ឌ​បា​តិ​កត្ថេ​រាប​ទាន ទី១០


 [៦០] កាលនោះ ព្រះសម្ពុទ្ធ​ព្រះនាម​តិស្សៈ គង់នៅ​ក្នុង​ព្រៃធំ ខ្ញុំ​ចេញ​អំពី​ឋាន​តុសិត​មក​ក្នុង​ទីនេះ បាន​ថ្វាយ​បិណ្ឌបាត។ ខ្ញុំ​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ព្រះនាម​តិស្សៈ ព្រះអង្គ​មានយស​ធំ ហើ​យក៏ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា ហើយ​ត្រឡប់ទៅ​កាន់​ឋាន​តុសិត​វិញ។
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 637643048670290294
ទៅកាន់ទំព័រ៖