ព្រះត្រៃបិដក ភាគ ៧៤

មន្ទារវ​បុប្ផិ​យវគ្គ ទី៣៧
មន្ទារ​វិ​យត្ថេ​រាប​ទាន ទី១


 [៦១] ខ្ញុំ​ជា​ទេវតា​កម្លោះ ឈ្មោះ​មង្គ​លៈ ចេញ​អំពី​ឋាន​តាវត្តិង្ស ហើយ​មក​ក្នុង​ទីនេះ បាន​យក​ផ្កា​មន្ទារ​វៈ​បាំង​លើ​ព្រះ​សិរ្សៈ​នៃ​ព្រះពុទ្ធ​ព្រះនាម​វិបស្សី ព្រះអង្គ​ស្វែង​នូវ​គុណ​ដ៏​ធំ ដែល​គង់នៅ​ដោយ​សមាធិ លុះ​ខ្ញុំ​បាំង​ថ្វាយ​អស់ ៧ ថ្ងៃហើយ ទើបបាន​ទៅកាន់​ទេវលោក​វិញ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មន្ទារ​វិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មន្ទារ​វិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637643049355759036
ទៅកាន់ទំព័រ៖