ព្រះត្រៃបិដក ភាគ ៧៤

កក្កា​រុ​បុប្ផិ​យត្ថេ​រាប​ទាន ទី២


 [៦២] ខ្ញុំ​ចេញ​អំពី​ទេវលោក​ជាន់​យាមៈ មក​ក្នុង​ទីនេះ បានឃើញ​ព្រះ​គោតម ជា​សិរិ​វច្ឆ​យគោត្រ ហើយ​យក​ផ្កា​ត្រឡាច​បូជា​ដល់​ព្រះពុទ្ធ។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កក្កា​រុ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កក្កា​រុ​បុប្ផិ​យត្ថេ​រាប​ទាន។


ភិ​សមុ​ឡា​លទាយ​កត្ថេ​រាប​ទាន ទី៣


 [៦៣] ព្រះសម្ពុទ្ធ​ព្រះ​នាម​ផុស្សៈ ព្រះអង្គ​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង ទ្រង់​ប្រាថ្នា​នូវ​វិវេក ទ្រង់​ប្រកបដោយ​បញ្ញា បាន​ស្តេច​មក​ក្នុង​សំណាក់​របស់ខ្ញុំ។ ខ្ញុំ​បាន​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះ​ជិនស្រី ព្រះអង្គ​ប្រកបដោយ​មហាករុណា​នោះ​ហើយ បាន​យក​ក្រអៅឈូក​ថ្វាយ​ដល់​ព្រះពុទ្ធ​ដ៏​ប្រសើរ។
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637643049732009441
ទៅកាន់ទំព័រ៖