ព្រះត្រៃបិដក ភាគ ៧៤
ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយក្រអៅឈូក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយក្រអៅឈូក។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះភិសមុឡាលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ភិសមុឡាលទាយកត្ថេរាបទាន។
កេសរបុប្ផិយត្ថេរាបទាន ទី៤
[៦៤] ក្នុងកាលនោះ ខ្ញុំកើតជាវិជា្ជធរ នៅលើភ្នំហិមពាន្ត បានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាករាគៈ មានយសធំ កំពុងចង្រ្កម។ លុះឃើញហើយ ខ្ញុំបានតម្កល់ផ្កាកេសរ ៣ ទងលើក្បាល ហើយនាំចូលទៅបូជាព្រះសម្ពុទ្ធ ព្រះនាមវេស្សភូ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសល ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។
ID: 637643050073728191
ទៅកាន់ទំព័រ៖