ព្រះត្រៃបិដក ភាគ ៧៤

 បានឮ​ថា ព្រះ​អង្កោល​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អង្កោល​បុប្ផិ​យត្ថេ​រាប​ទាន។


កទម្ព​បុប្ផិ​យត្ថេ​រាប​ទាន ទី៦


 [៦៦] ខ្ញុំ​អង្គុយ​លើ​ប្រាសាទ​ដ៏​ប្រសើរ បានឃើញ​ព្រះសម្ពុទ្ធ​ជា​លោកនាយក ព្រះអង្គ​មាន​វណ្ណៈ​ដូច​មាស មាន​លក្ខណៈ​ដ៏​ប្រសើរ ៣២ ប្រការ ប្រា​កដ​សើ្ម​ដោយ​គ្រឿងបូជា​មាស កំពុង​ស្តេច​ទៅកាន់​ចន្លោះ​នៃ​រាន​ផ្សារ ខ្ញុំ​បាន​យក​ផ្កា​កទម្ព បូជា​ព្រះពុទ្ធ​ព្រះនាម​វិបស្សី។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កទម្ព​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កទម្ព​បុប្ផិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 637643050730446530
ទៅកាន់ទំព័រ៖