ព្រះត្រៃបិដក ភាគ ៧៤

ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តិ​មិ​របុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិ​មិ​របុប្ផិ​យត្ថេ​រាប​ទាន។


សល​ឡបុប្ផិ​យត្ថេ​រាប​ទាន ទី១០


 [៧០] ក្នុង​កាលនោះ ខ្ញុំ​កើតជា​កិន្នរ នៅ​ទៀប​ឆ្នេរ​ស្ទឹង​ចន្ទ​ភា​គា បានឃើញ (នូវ​ព្រះ​វិបស្សី​សម្ពុទ្ធ) ព្រះអង្គ​ជា​ទេវតា​កន្លង​ទេវតា ប្រសើរ​ជាង​ពួក​នរជន កំពុង​ចង្រ្កម​ក្នុង​ទីនោះ។ ខ្ញុំ​បាន​បេះ​ផ្កា​ស្រល់ បូជា​ដល់​ព្រះពុទ្ធ​ដ៏​ប្រសើរ ឯព្រះសម្ពុទ្ធ​មាន​ព្យាយាម​ធំ ទ្រង់​បាន​ស្រងក្លិន​ផ្កា​ស្រល់​ជា​ក្លិន​ទិព្វ។ ក្នុង​កាលនោះ​ឯង ព្រះ​វិបស្សី​សម្ពុទ្ធ ជា​លោកនាយក មាន​ព្យាយាម​ធំ ទ្រង់​បាន​ទទួល ហើយ​ស្រងក្លិន​ផ្កា​របស់ខ្ញុំ ដែល​ខ្ញុំ​កំពុងតែ​ក្រឡេក​មើល។
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 637643051840446658
ទៅកាន់ទំព័រ៖