ព្រះត្រៃបិដក ភាគ ៧៥
កាលខ្ញុំនៅក្នុងទេវលោកនោះ ជាអ្នកប្រកបដោយបុញ្ញកម្ម កាលខ្ញុំដកជើងផុតឡើង តាំងជាវិការៈនៃមាស ក៏កើតឡើងសម្រាប់ខ្ញុំ។ ឱ! ជាលាភរបស់គេហើយ ឱ! អត្តភាពជាមនុស្ស ឈ្មោះថាគេបានល្អហើយ ព្រោះថាជនទាំងឡាយ បាននូវការចូលទៅអែបស្តាប់ ធ្វើនូវគ្រឿងសក្ការៈថ្វាយព្រះសម្ពុទ្ធ ដែលទ្រង់បរិនិព្វានហើយ រមែងបាននូវសេចក្តីសុខដ៏ធំទូលាយ។ អំពើខ្ញុំធ្វើល្អហើយ ខ្ញុំប្រកបល្អហើយក្នុងការជួញ ខ្ញុំបានតាំងជាវិការៈនៃមាស ព្រោះតែខ្ញុំធ្វើនូវតាំងសម្រាប់រងព្រះបាទ។ ខ្ញុំចេញទៅក្នុងទិសណាៗ ដោយកិច្ចណានីមួយ ខ្ញុំក៏ជាន់លើតាំងមាស នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ៣ ហ្មឺន ព្រោះហេតុដែលខ្ញុំបានធ្វើនូវអំពើកុសលក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃតាំងសំរាប់រងព្រះបាទ។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។
ID: 637643709259724637
ទៅកាន់ទំព័រ៖