ព្រះត្រៃបិដក ភាគ ៧៥

ឯក​ច្ឆ​ត្តិ​យត្ថេ​រាប​ទាន ទី៧


 [៤៧] ផែនដី​កំពុង​ក្តៅ​ដូច​រងើកភ្លើង ផែនដី​កំ​ពុង​ប្រព្រឹ​ក្ត​ទៅ​ដូចជា​ផេះ ព្រះមានព្រះភាគ​ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ចង្ក្រម​ក្នុង​ទីវាល។ ខ្ញុំ​បាន​បាំង​ឆត្រស ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ ខ្ញុំ​ឃើញ​ព្រះសម្ពុទ្ធ​ហើយ ក៏​កើត​គំនិត​ក្នុង​ទីនោះ​ថា ផែនដី​ផ្សាយ​ចេញ​នូវ​ថ្ងៃ​បណ្តើរ​កូន ផែនដី​នេះ​ក្តៅ​ដូចជា​រងើកភ្លើង ខ្យល់​ធំ​ខ្លាំង​តាំង​ឡើង បំប៉ើង​នូវ​ធូលី​ទៅកាន់​សរីរកាយ។ ឆត្រ​នេះ សម្រាប់​ការពារ​ខ្យល់ និង​កំ​ដៅ​ថ្ងៃ កំចាត់​បង់​នូវ​ត្រជាក់ និង​ក្តៅ សូម​ព្រះអង្គ​ទទួលយក​នូវ​ឆត្រ​នេះ​ចុះ ខ្ញុំ​ព្រះអង្គ​នឹង​បាន​ព្រះនិព្វាន។ កាលនោះ ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ មានយស​ច្រើន ទ្រង់​អនុគ្រោះ ប្រកបដោយ​សេចក្តី​ករុណា ទ្រង់​បាន​ទទួលយក ព្រោះ​ជ្រាប​នូវ​តម្រិះ​របស់ខ្ញុំ។ ខ្ញុំ​កើតជា​ព្រះឥន្ទ ជា​ស្តេច​ទេវតា សោយរាជ្យ​ក្នុង​ទេវលោក អស់ ៣០ កប្ប បាន​ជា​សេ្តច​ចក្រពត្តិ អស់ ៥០០ ដង។
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 637643713194255826
ទៅកាន់ទំព័រ៖