ព្រះត្រៃបិដក ភាគ ៧៥
បានសោយបទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំបានទទួលផលនៃកម្មរបស់ខ្លួន ដែលខ្លួនធ្វើល្អហើយ ក្នុងកាលមុន។ នេះជាតិជាទីបំផុតរបស់ខ្ញុំ ភពខាងក្រោយកំពុងប្រព្រឹត្តទៅ ថ្ងៃនេះឆត្រស គេតែងបាំងឲ្យខ្ញុំសព្វៗ កាល។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយឆត្រក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឆត្រ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឯកច្ឆត្តិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកច្ឆត្តិយត្ថេរាបទាន។
ID: 637643713450349583
ទៅកាន់ទំព័រ៖