ព្រះត្រៃបិដក ភាគ ៧៥

ជា​តិ​បុប្ផិ​យត្ថេ​រាប​ទាន ទី៨


 [៤៨] កាល​ព្រះមានព្រះភាគ ព្រះ​នាម​បទុមុ​ត្ត​រៈ មានយស​ធំ ទ្រង់​បរិនិព្វាន​ហើយ ខ្ញុំ​យក​ផ្កាដ​ា​ក់​ក្នុង​ប្រអប់ ទៅ​បូជា​នូវ​ព្រះ​សរីរៈ​ព្រះអង្គ។ ព្រោះ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា ក្នុង​ព្រះ​សរីរៈ​នោះ ខ្ញុំ​ក៏បាន​ទៅ​កើត​ក្នុង​ទេវលោក​ឈ្មោះ​និម្មានរតី លុះ​ខ្ញុំ​ទៅ​កើត​ក្នុង​ទេវលោក​ហើយ រលឹក​ឃើញ​នូវ​បុញ្ញកម្ម​នោះ។ ភ្លៀង​ផ្កា​បង្អុរ​ចុះ​មក​អំពី​អាកាស សម្រាប់​ខ្ញុំ​សព្វៗកាល ខ្ញុំ​កើត​ក្នុង​ពួក​មនុស្ស បាន​ជា​ស្តេច​មានយស​ច្រើន។ ភ្លៀវ​ផ្កា​បង្អុរ​ចុះ​មក​ក្នុង​ទី​នោះ​សព្វៗកាល សម្រាប់​ខ្ញុំ ដែល​ជា​អ្នក​ឃើញ​នូវ​ធម៌​ទាំងពួង​ដោយ​រហ័ស ព្រោះ​ការ​បូជា​ផ្កា​ចំពោះ​ព្រះ​សរីរកាយ​នៃ​ព្រះពុទ្ធ។ នេះ​ភព​ជាទីបំផុត​របស់ខ្ញុំ ភព​ខាងក្រោយ កំពុង​ប្រព្រឹត្តទៅ ថ្ងៃនេះ​ភ្លៀង​ផ្កា​បង្អុរ​ចុះ​សម្រាប់​ខ្ញុំ ក្នុង​កាល​ទាំងពួង។
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637643713710974572
ទៅកាន់ទំព័រ៖