ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះអវដផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អវដផលិយត្ថេរាបទាន។
លពុជផលទាយកត្ថេរាបទាន ទី៧
[៥៧] ក្នុងកាលនោះ ខ្ញុំជាញោមវត្ត ក្នុងនគរពន្ធុមវតី បានឃើញព្រះពុទ្ធ ទ្រង់បា្រសចាកធូលី កំពុងស្តេចយាងទៅក្នុងអាកាស។ ខ្ញុំបានយកផ្លែខ្នុរសម្ល ទៅថ្វាយដល់ព្រះពុទ្ធប្រសើរ ឯព្រះពុទ្ធមានយសច្រើន ទ្រង់ឈរទទួលក្នុងអាកាស។ ព្រះអង្គញុំាងសេចក្តីត្រេកអរឲ្យកើតដល់ខ្ញុំ ទ្រង់នាំមកនូវសេចក្តីសុខក្នុងបច្ចុប្បន្ន ព្រោះបានថ្វាយផ្លែខ្នុរដល់ព្រះពុទ្ធ ដោយចិត្តជ្រះថ្លានោះ។ ក្នុងកាលណោះ ខ្ញុំបាននូវបីតិដ៏ធំទូលាយ ជាសុខដ៏ឧត្តម កែវតែងកើតឡើងសម្រាប់ខ្ញុំ ដែលកើតក្នុងភពទាំងនោះៗ។
ID: 637643717148787121
ទៅកាន់ទំព័រ៖