ព្រះត្រៃបិដក ភាគ ៧៥
ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែខ្នុរ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែខ្នុរ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះលពុជផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ លពុជផលទាយកត្ថេរាបទាន។
មិលក្ខុផលទាយកត្ថេរាបទាន ទី៨
[៥៨] ខ្ញុំបានឃើញព្រះពុទ្ធ ព្រះនាមអត្ថទស្សី មានយសច្រើន គង់នៅក្នុងចន្លោះព្រៃ ហើយមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្លែលៀប (ដល់ព្រះអង្គ)។
ID: 637643717494255904
ទៅកាន់ទំព័រ៖