ព្រះត្រៃបិដក ភាគ ៧៥
ក្នុងកប្បទី ១.៨០០ ព្រោះហេតុដែលខ្ញុំបានឲ្យនូវផ្លែលៀប ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែលៀប។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះមិលក្ខុផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មិលក្ខុផលទាយកត្ថេរាបទាន។
សយម្បដិភាណិយត្ថេរាបទាន ទី៩
[៥៩] ខ្ញុំបានសរសើរថា ព្រះពុទ្ធជាទេវតាក្រៃលែងជាងទេវតា ព្រះអង្គប្រសើរជាងនរៈ មានព្រះដំណើរល្វាសល្វន់ បីដូចដើមថ្ងាន់ត្រូវខ្យល់ ទ្រង់កំពុងសេ្តចទៅតាមច្រក បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន។
ID: 637643717843787612
ទៅកាន់ទំព័រ៖