ព្រះត្រៃបិដក ភាគ ៧៥
បុគ្គលនោះ នឹងរីករាយក្នុងទេវលោក អស់ ៧៧ កប្ប នឹងបានជាស្តេចចក្រពត្តិ អស់ ១.០០០ ដង។ ម្យ៉ាងទៀត បុគ្គលនោះ នឹងបានសោយទេវរាជ្យ ជាសេ្តចនៃទេវតា អស់ ៧៧ ដង នឹងសោយបទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។ កន្លងទៅ ១.៨០០ កប្ប ព្រះពុទ្ធព្រះនាមគោតម ជាសាក្យដ៏ប្រសើរបំផុត ព្រះអង្គមានបញ្ញាចក្ខុ ទ្រង់កំចាត់បង់នូវងងឹតអន្ធការ នឹងកើតឡើង។ បុគ្គលនោះ នឹងបានទទួលមត៌កក្នុងធម៌របស់ព្រះពុទ្ធអង្គនោះ ជាឱរសដែលធម៌និម្មិតហើយ កំណត់ដឹងនូវអាសវៈទាំងអស់ ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
កាលណាខ្ញុំបានធ្វើនូវកុសលកម្ម គឺបាំងឆ័ត្រថ្វាយព្រះពុទ្ធ ក្នុងចន្លោះនេះ ខ្ញុំមិនដែលស្គាល់ស្វេតឆ័ត្រ ដែលគេមិនបាំងឲ្យខ្ញុំឡើយ។ នេះរាងកាយជាទីបំផុតរបស់ខ្ញុំ ភពជាទីបំផុតរបស់ខ្ញុំកំពុងប្រព្រឹត្តទៅ ចំណែកការបាំងឆ័ត្រលើក្បាល អស់កាលជានិច្ច មានដរាបដល់ថ្ងៃនេះ។
ID: 637643673577575829
ទៅកាន់ទំព័រ៖