ព្រះត្រៃបិដក ភាគ ៧៥

ទេវបុត្ត​មួយ​អង្គ មានយស​ច្រើន បាន​ច្យុត​ចាក​ពួក​ទេវតា​ក្នុង​ឋាន​តុសិត មក​ចាប់​ផ្ទៃ​ព្រះមាតា ជា​អ្នកដឹងខ្លួន មានស្មារតី។ កាល​ព្រះសម្ពុទ្ធ​បាន​ត្រាស់ លោកធាតុ​មួយ​ម៉ឺន​ញាប់ញ័រ កាល​ព្រះ​នាយក ទ្រង់​បាន​ត្រាស់ ពួក​ជន​ខ្វាក់ភ្នែក ក៏បាន​ភ្លឺភ្នែក។ ផែនដី​នេះ​ទាំងមូល​ញាប់ញ័រ​ហើយដោយ​ប្រការ ៦ មហាជន​ក៏​តក់ស្លុត ព្រោះ​ឮសំឡេង​គឹកកង។ ជន​ទាំងអស់ បាន​ទៅ​ប្រជុំ​គ្នា ក្នុង​សំណាក់​ខ្ញុំ សួរ​ខ្ញុំ​ថា ផែនដី​នេះ​ញាប់ញ័រ តើ​នឹង​មានផល​ដូចម្តេច។ កាលណោះ ខ្ញុំ​ប្រាប់​ពួក​ជន​ទាំងនោះ​ថា អ្នក​ទាំងឡាយ កុំ​ខ្លាច​អ្វី​ឡើយ ភ័យ​នឹង​មិនកើត​ដល់​អ្នក​ទាំងឡាយ​ទេ អ្នក​ទាំងអស់គ្នា កុំ​រង្កៀស​ឡើយ ការណ៍​ដែល​កើតឡើង​នេះ ប្រកបដោយ​សេចក្តី​សុខ និង​សេចក្តី​ចំរើន​ទេតើ។
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 637643718781912073
ទៅកាន់ទំព័រ៖