ព្រះត្រៃបិដក ភាគ ៧៥

ផែនដី​នេះ បើ​ហេតុ​ទាំង ៨ យ៉ាង​ប៉ះពាល់​ហើយ រមែង​ញ័រ និមិត្ត​ទាំងឡាយ​ប្រាកដ​ឡើង ពន្លឺ​ធំ​ទូលាយ​ប្រាកដ​ឡើង​ក៏​ព្រោះហេតុនោះ។ ព្រះពុទ្ធ​ប្រសើរ​ទ្រង់​មាន​ចក្ខុ នឹង​ត្រាស់​ដោយ​ឥត​សង្ស័យ ខ្ញុំ​ញុំាង​ប្រជុំជន​ឲ្យដឹង​ច្បាស់​ហើយ ទើប​សម្តែង​នូវ​សីល ៥។ ពួក​ជន​ទាំងនោះ លុះ​បាន​ស្តាប់​នូវ​សីល ៥ ផង នូវ​ការ​កើតឡើង​នៃ​ព្រះពុទ្ធ​ដែល​បុគ្គល​រកបាន​ដោយ​កម្រ​ផង ក៏​មានចិត្ត​អណែ្ត​តឡើង មានចិត្ត​រីករាយ ជា​អ្នក​ត្រេកអរ​ស្រស់ស្រាយ។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ព្យាករណ៍​នូវ​និមិត្ត ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការព្យាករណ៍។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637643718978005851
ទៅកាន់ទំព័រ៖