ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​កាល​កើតជា​ទេវតា មានសតិ បាន​រលឹក​ឃើញ​នូវ​បុញ្ញកម្ម ឯកែវមណី ជា​វត្ថុធាតុ​ធ្វើ​ពន្លឺ ក៏​កើតឡើង​សម្រាប់​ខ្ញុំ។ ខ្ញុំ​គ្រប់គ្រង​នារី ៨៦.០០០ សឹង​មាន​សំពត់ និង​គ្រឿង​អាភរណៈ​ដ៏​វិចិត្ត ពាក់​នូវ​កែវមណី និង​កុណ្ឌល។ នារី​ទាំងនោះ មានមុខ​ទូលាយ ញញឹម​ស្រស់ មាន​ត្រគាក​ល្អ មាន​ចង្កេះ​រៀវ តែង​ចោមរោម​ខ្ញុំ​ជានិច្ច នេះ​ជា​ផល​នៃ​ការ​បូជា​កែវមណី។ ភណ្ឌៈ​ទាំងឡាយ​របស់ខ្ញុំ ជា​វិការៈ​នៃ​មាស ជា​វិការៈ​នៃ​កែវមណី ជា​វិការៈ​នៃ​កែវ​ក្រហម ដែល​ជាង​រចនា​ល្អ ជា​គ្រឿងប្រដាប់​សម្រេច​តាម​សេចក្តី​ប្រាថ្នា។ ផ្ទះ​កំពូល គុហា​គួរ​រីករាយ ទីដេក​មាន​ថ្លៃ​ច្រើន តែង​កើតឡើង សម​តាម​សេចក្តី​ប្រាថ្នា ព្រោះ​ដឹង​តម្រិះ​របស់ខ្ញុំ ។ ឱ! ជា​លាភ​របស់​គេ​ហើយ ឱ! អត្តភាព​ជា​មនុស្ស ឈ្មោះថា​គេ​បាន​ល្អ​ហើយ ព្រោះ​ហេតុ​ដែលគេ​បាន​នូវ​ការ​ចូល​ទៅ​អែប​ស្តា​ល់​ពុទ្ធោវាទ ជា​បុញ្ញកេ្ខត្ត​របស់​មនុស្ស ជា​ឱសថ​របស់​សត្វ​ទាំងពួង។
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637643720608162199
ទៅកាន់ទំព័រ៖