ព្រះត្រៃបិដក ភាគ ៧៥
បានឮថា ព្រះមណិបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មណិបូជកត្ថេរាបទាន។
ឧក្កាសតិកត្ថេរាបទាន ទី៣
[៦៣] កាលនោះ ព្រះមានព្រះភាគជាមុនី ព្រះនាមកោសិកៈ ព្រះអង្គមានឈាន ត្រេកអរក្នុងឈាន អភិរម្យក្នុងវិវេក គង់នៅលើភ្នំចិត្តកូដ។ ខ្ញុំមានពួកនារីចោមរោម ដើរចូលទៅក្នុងព្រៃហិមពាន្ត បានឃើញព្រះពុទ្ធ ព្រះនាមកោសិកៈ ដូចព្រះចន្ទពេញបូណ៌មី។ ក្នុងកាលនោះ ខ្ញុំកាន់គប់ភើ្លង ១០០ ឈរព័ទ្ធបំភ្លឺព្រះពុទ្ធ អស់ ៧ យប់ ៧ ថ្ងៃ ខ្ញុំត្រឡប់ទៅផ្ទះវិញក្នុងថ្ងៃទី ៨។ ខ្ញុំមានចិត្តជ្រះថ្លា ថ្វាយបង្គំព្រះពុទ្ធ ព្រះនាមកោសិកៈ ជាព្រះសយម្ភូ ទ្រង់ឈ្នះកិលេស ព្រះអង្គសេ្តចចេញ ខ្ញុំបានថ្វាយភិក្ខាមួយចំអែត។
ID: 637643732777849634
ទៅកាន់ទំព័រ៖