ព្រះត្រៃបិដក ភាគ ៧៥
បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាធំក្នុងលោក ប្រសើរជាងពួកនរៈ ខ្ញុំទៅកើតក្នុងឋានតុសិត ដោយកម្មនោះ នេះជាផលនៃភិក្ខាមួយចំអែត។ ពន្លឺរមែងមានដល់ខ្ញុំ ទាំងថ្ងៃទាំងយប់សព្វៗកាល ខ្ញុំផ្សាយពន្លឺទៅកាន់ទី ១០០ យោជន៍ ដោយជុំវិញ។ ក្នុងកប្បទី ៥៥ ខ្ញុំបានជាស្តេចចក្រពត្តិ ឈ្នះសង្រ្គាម មានសមុទ្រទាំង ៤ ជាព្រំប្រទល់ ជាធំក្នុងមណ្ឌលនៃជម្ពូទ្វីប។ ក្នុងកាលនោះ នគររបស់ខ្ញុំ សម្បូណ៌កុះករដែលវិស្សុកម្មនិម្មិតល្អហើយ ទីក្រុងនោះ មានបណ្តោយប្រវែង ៣០ យោជន៍ ទទឹងប្រវែង ២០ យោជន៍ ទីក្រុងនោះ ឈ្មោះសោភនៈ ដែលវិស្សុកម្មនិម្មិតហើយ ជាទីស្ងប់ស្ងាត់ចាកសំឡេងទាំង ១០ ប្រការ ប្រកបដោយភ្លេងប្រគំដ៏ពីរោះ។ ក្នុងនគរនោះ មិនមានវលិ្ល ឈើ ដីស្អិត មានរបស់សុទ្ធតែមាសទាំងអស់ រុងរឿងអស់កាលជានិច្ច។
ID: 637643732993162151
ទៅកាន់ទំព័រ៖