ព្រះត្រៃបិដក ភាគ ៧៥
បានឮថា ព្រះឧក្កាសតិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧក្កាសតិកត្ថេរាបទាន។
សុមនវីជនិយត្ថេរាបទាន ទី៤
[៦៤] ខ្ញុំមានចិត្តរីករាយ ចំពោះពោធិព្រឹក្សដ៏ឧត្តម របស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ហើយយកផ្លិតទៅបក់ថ្វាយនូវពោធិព្រឹក្សដ៏ឧត្តម។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបក់នូវពោធិព្រឹក្សដ៏ឧត្តម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបក់ផ្លិត។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
ID: 637643733494724734
ទៅកាន់ទំព័រ៖