ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសុមនវីជនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សុមនវីជនិយត្ថេរាបទាន។
កុម្មាសទាយកត្ថេរាបទាន ទី៥
[៦៥] កាលព្រះពុទ្ធ ព្រះនាមវិបស្សី ទ្រង់ស្វែងរកគុណដ៏ធំ ទ្រង់សេ្តចទៅដើម្បីបិណ្ឌបាត ខ្ញុំឃើញបាត្រទទេហើយ ក៏ដាក់នំឲ្យពេញ (បាត្រ)។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យនូវភិក្ខា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃនំ។
ID: 637643738623787136
ទៅកាន់ទំព័រ៖