ព្រះត្រៃបិដក ភាគ ៧៥

(បុរស​នេះឯង) បើ​កើត​ក្នុង​ទេវលោក ឬក្នុង​មនុស្ស​កលោក រមែង​ជា​អ្នកមាន​ប្រាជ្ញា នឹង​បាន​នូវ​យាន មាន​ចំណែក​ប្រៀប​ដោយ​យាន​ទេវតា។
ប្រាសាទ វរ​មាស ដំរី ប្រដាប់​ព្រម​ហើយ រថ​ដែល​ទឹម​ដោយ​សេះ​អាជានេយ្យ រមែង​កើត​ប្រាកដ​ដល់​ខ្ញុំ​សព្វៗកាល។ ខ្ញុំ​ទុកជា​កាល​ចេញទៅ​អំពី​លំនៅ តែង​ចេញទៅ​ដោយ​រថ កាល​សក់​ទាំងឡាយ គេ​កំពុង​កោរ​កាត់ ខ្ញុំ​ក៏បាន​ដល់​អរហត្ត។ ឱ! ជា​លាភ​របស់ខ្ញុំ​ហើយ អត្តភាព​ជា​មនុស្ស ឈ្មោះថា​ខ្ញុំ​បាន​ល្អ​ហើយ ការ​ជួញ ខ្ញុំ​ប្រកប​ល្អ​ហើយ ព្រោះ​ខ្ញុំ​បាន​ថ្វាយ​ស្បែកជើង​មួយ​សម្រាប់ ក៏បាន​ដល់​អចល​បទ​គឺ​ព្រះនិព្វាន។ ក្នុង​កប្ប​ប្រមាណ​មិនបាន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​ស្បែកជើង ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ស្បែកជើង។
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637643741083474687
ទៅកាន់ទំព័រ៖