ព្រះត្រៃបិដក ភាគ ៧៥
កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបានធិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បានធិទាយកត្ថេរាបទាន។
បុឡិនចង្កមិយត្ថេរាបទាន ទី១០
[៧០] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃ កំពុងស្វែងរកសត្វឈ្លូស ក៏បានឃើញនូវទីចង្រ្កម។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ចំពោះព្រះសុគត ទ្រង់មានសិរី ហើយកើបយកដីខ្សាច់មួយថ្នក់ មករោយរាយក្នុងទីចង្រ្កម។
ID: 637643741415662145
ទៅកាន់ទំព័រ៖