ព្រះត្រៃបិដក ភាគ ៧៥

បង្សុកូល​វគ្គ ទី៤៩
បង្សុកូល​សញ្ញ​កត្ថេ​រាប​ទាន ទី១


 [៧១] ព្រះ​ជិនស្រី​មាន​ព្រះ​ភាគ ព្រះនាម​តិស្សៈ ជា​ព្រះសយម្ភូ ជា​លោកនាយក ព្រះអង្គ​បាន​តំ​កល់​ទុក​នូវ​សំពត់​បង្សុកូល ហើយ​ស្តេច​ចូល​ទៅ​ក្នុង​វិហារ។ ខ្ញុំ​បាន​កាន់​យក​ធ្នូ ដែល​ខ្លួន​រៀបចំ​ស្រេចហើយ មាន​ទាំង​ទឹក​បំពង់ កាន់​ទាំង​ដាវ​ដើរចូល​ទៅ​ក្នុង​ព្រៃ។ គ្រានោះ ខ្ញុំ​បានឃើញ​សំពត់​បង្សុកូល ដែល​ព្រះអង្គ​ពាក់​ទុក​លើ​ចុងឈើ ក្នុង​ទីនោះ ខ្ញុំ​បាន​ដាក់​បំពង់ព្រួញ​ចុះ ក្នុង​ទីនោះ​ឯង ហើយ​បាន​ធ្វើ​អញ្ជលី​លើ​សិរ្យៈ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា រីករាយ​ដោយ​បីតិ​ដ៏​ធំ​ទូលាយ នឹករលឹក​ចំពោះ​ព្រះពុទ្ធ​ដ៏​ប្រសើរ ហើយ​ថ្វាយបង្គំ​នូវ​សំពត់​បង្សុកូល។ ក្នុង​កប្ប​ទី ៩២អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយបង្គំ​នូវ​សំពត់​បង្សុកូល ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការថ្វាយបង្គំ។
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637643742177537088
ទៅកាន់ទំព័រ៖