ព្រះត្រៃបិដក ភាគ ៧៥

កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​អស់ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង​ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បង្សុកូល​សញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បង្សុកូល​សញ្ញ​កត្ថេ​រាប​ទាន។


ពុទ្ធ​សញ្ញ​កត្ថេ​រាប​ទាន ទី២


 [៧២] ខ្ញុំ​ជា​អ្នក​ស្វាធ្យាយមន្ត ចេះចាំ​នូវ​មន្ត ដល់​នូវ​ត្រើយ​នៃ​ត្រៃវេទ ក្នុង​លក្ខណ​សាស្រ្ត និង​ឥតិហាស​សាស្រ្ត ព្រមទាំង​និ​ឃណ្ឌុ​សាស្រ្ត និង​កេដុភ​សាស្រ្ត។ ក្នុង​កាលនោះ ពួក​សិស្សរបស់​ខ្ញុំ មកកាន់ (សំណាក់) នៃ​ខ្ញុំ បៀ​បដូចជា​ខ្សែទឹក​ស្ទឹង ខ្ញុំ​ក៏បាន​បង្ហាញ​មន្ត​ដល់​សិស្ស​ទាំងនេះ ឥតមាន​ខ្ជិលច្រអូស ទាំងយប់​ទាំង​ថ្ងៃ ។
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637643742497224606
ទៅកាន់ទំព័រ៖