ព្រះត្រៃបិដក ភាគ ៧៥

ព្យាធិ​បាន​កើតឡើង​ដល់​ខ្ញុំ ដែល​នៅក្នុង​ប្រទេស​ប្រមាណ​មួយ​យោជន៍​កន្លះ (អំពី​ព្រះពុទ្ធ​គង់នៅ) ខ្ញុំ​បាន​នឹកដល់​ព្រះសម្មាសម្ពុទ្ធ​ដ៏​ប្រសើរ ហើយ​ធ្វើ​មរណកាល​ក្នុង​ទីនោះ។ ក្នុង​កប្ប​ទី ៩៤ អំពី​ភទ្ទកប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​នូវ​សេចក្តី​សំគាល់​ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សេចក្តី​សំគាល់​នូវ​ព្រះ​សមា្មសម្ពុទ្ធ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោលចេញ​ហើយ ខ្ញុំ​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ពុទ្ធ​សញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពុទ្ធ​សញ្ញ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637643743149568446
ទៅកាន់ទំព័រ៖