ព្រះត្រៃបិដក ភាគ ៧៥

ភិ​សទា​យក​ត្ថេ​រាប​ទាន ទី៣


 [៧៣] កាលនោះ ខ្ញុំ​បាន​ចុះ​ក្នុង​ស្រះ​បោក្ខរណី ដែល​ដំរី​នានា​តែង​អាស្រ័យ ខ្ញុំ​បាន​ដក​ក្រអៅឈូក ក្នុង​ស្រះ​នោះ ព្រោះ​ហេតុ​នៃ​សេចក្តី​ស្រេកឃ្លាន។ សម័យ​នោះ ព្រះសម្មាសម្ពុទ្ធ​មាន​ព្រះ​ភាគ ព្រះ​នាម​បទុមុ​ត្ត​រៈ ដែល​មានព្រះហឫទ័យ​ល្អ ទ្រទ្រង់នូវ​សំពត់​កម្ពល​ក្រហម សេ្តច​ទៅតាម​ផ្លូវអាកាស។ គ្រានោះ ខ្ញុំ​កំពុង​រលាស់​នូវ​សំពត់​បង្សុកូល បានឮ​សំឡេង ខ្ញុំ​ក្រឡេក​មើលទៅ​ខាងលើ ក៏បាន​ឃើញ​ព្រះ​លោកនាយក។ ខ្ញុំ​ឈរ​នៅក្នុង​ទីនោះ​ឯង ហើយ​បាន​អារាធនា​ព្រះ​លោកនាយក ទាំង​កំពុង​កាន់​ក្រអៅឈូក​មាន​រសផ្អែម ដោយ​ពាក្យ​ថា ខី​រៈ និង​សប្បិ​ហូរចេញ​អំពី​ក្រអៅឈូក។ សូម​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ មាន​ចក្ខុ ជា​សាស្តា មានយស​ធំ ប្រកបដោយ​សេចក្តី​ករុណា សេ្តច​ចុះ​មក​អំពី​អាកាស​នោះ ហើយ​ទ្រង់​ទទួល​ដោយ​សេចក្តី​អនុគ្រោះ​ដល់​ខ្ញុំ។ ព្រះសម្មាសម្ពុទ្ធ មាន​ចក្ខុ ទ្រង់​ទទួល​ភិក្ខា​របស់ខ្ញុំ ដោយ​សេចក្តី​អនុគ្រោះ លុះ​ទ្រង់​ទទួល​ហើយ ទ្រង់​ធ្វើ​អនុមោទនា​ដល់​ខ្ញុំ​ថា
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637643743427849651
ទៅកាន់ទំព័រ៖