ព្រះត្រៃបិដក ភាគ ៧៥

ម្នាល​អ្នកមាន​បុណ្យ​ច្រើន អ្នក​ចូរ​ជា​បុគ្គល​ដល់​នូវ​សេចក្តី​សុខ​ចុះ គតិ​របស់​អ្នក ចូរ​សម្រេច​ចុះ អ្នក​ចូរ​បាន​នូវ​សេចក្តី​សុខ​ដ៏​ធំ​ទូលាយ ដោយ​ការ​ឲ្យ​នូវ​ក្រអៅឈូក​នេះ​ចុះ។ ព្រះសម្មាសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ លុះ​ទ្រង់​ត្រាស់​អនុមោទនា​នេះ​ហើយ ព្រះ​ជិនស្រី​សម្មាសម្ពុទ្ធ ទ្រង់​ទទួល​ភិក្ខា ហើយ​សេ្តច​មក​តាមផ្លូវអាកាស។ ខ្ញុំ​បាន​កាន់​យក​ក្រអៅឈូក​អំពី​ទីនោះ ហើយ​មក​អាស្រម​របស់ខ្ញុំ ខ្ញុំ​បាន​ព្យួរ​ក្រអៅឈូក​លើ​មែកឈើ ហើយ​នឹក​នូវ​ទាន​របស់ខ្ញុំ។ គ្រានោះ ខ្យល់​ធំ​បាន​តាំង​ឡើង ហើយ​ញុំាង​ព្រៃ​ឲ្យ​ញាប់ញ័រ អាកាស​ក៏​បន្លឺ​ឡើង​ដោយ​សំឡេង​រន្ទះបាញ់។ ក្នុង​កាលនោះ អសនិ​បាត​ធ្លាក់​ត្រូវ​ក្បាល​ខ្ញុំ ខ្ញុំ​នោះ​កំពុង​អង្គុយ ក៏​ធ្វើ​មរណកាល​ក្នុង​ទីនោះ។ ខ្ញុំ​ប្រកបដោយ​បុញ្ញកម្ម ហើយ​បាន​ទៅ​កើត​ក្នុង​ឋាន​តុសិត សាកសព​របស់ខ្ញុំ​ធ្លាក់ចុះ ខ្ញុំ​ត្រេកអរ​ក្នុង​ទេវលោក។
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637643743688318631
ទៅកាន់ទំព័រ៖