ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះភិសទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ភិសទាយកត្ថេរាបទាន។
ញណត្ថវិកត្ថេរាបទាន ទី៤
[៧៤] អាស្រមរបស់ខ្ញុំ គេធ្វើហើយ ក្នុងទិសទក្សិណនៃហិមវន្តប្រទេស ក្នុងកាលនោះ ខ្ញុំកំពុងស្វែងរកនូវប្រយោជន៍ដ៏ឧត្តម នៅតែក្នុងព្រៃ។ ខ្ញុំជាអ្នកសន្តោសដោយលាភ និងអលាភ ជាអ្នកប្រព្រឹត្តមិនចិតសំបកនៃមើមឈើ និងផ្លែឈើ ហើយនៅតែម្នាក់ឯង។ ព្រះសម្ពុទ្ធព្រះនាមសុមេធៈ បានកើតក្នុងលោក ទ្រង់ស្រោចស្រង់នូវមហាជន ហើយប្រកាសនូវសច្ចធម៌ទាំង ៤ ក្នុងខណៈនោះ។
ID: 637643744319568308
ទៅកាន់ទំព័រ៖