ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំមិនដែលបានស្តាប់នូវព្រះសម្ពុទ្ធ ទាំងឥតមានអ្នកណាមួយប្រៀនប្រដៅខ្ញុំឡើយ លុះកន្លង ៨ ឆ្នាំទៅ ទើបខ្ញុំបានស្តាប់ព្រះលោកនាយក។ ខ្ញុំបាននាំយកភ្លើង និងឧសចេញហើយ បោសច្រាសអាស្រម រួចបានរែកនូវអម្រែកចេញទៅអំពីព្រៃធំ។ ក្នុងកាលនោះ ខ្ញុំនៅក្នុងស្រុក និងនិគមអស់មួយរាត្រីៗ ហើយបានចូលទៅក្នុងក្រុងឈ្មោះចន្ទវតី ដោយលំដាប់។ ក្នុងសម័យនោះ ព្រះមានព្រះភាគ ព្រះនាមសុមេធៈ ជាលោកនាយក ទ្រង់ស្រោចស្រង់នូវពពួកជនសត្វជាច្រើន កំពុងសម្តែងនូវអមតបទ។ ខ្ញុំកន្លងនូវពួកជន ហើយថ្វាយបង្គំនូវពាក្យប្រដៅនៃព្រះជិនស្រី បានធ្វើនូវស្បែកខ្លាឆៀងស្មាម្ខាង ហើយពោលសរសើរគុណនៃព្រះលោកនាយកថា
ព្រះអង្គជាសាស្តា ដូចជាទង់ ដូចជាទង់ជ័យ ឬដូចប្រាសាទ ជាទីពឹងពំនាក់របស់ពួកសត្វ ជាប្រទីប ទ្រង់ឧត្តមជាងសត្វជើងពីរ។
ចប់ ភាណវារៈ ទី ២១។
ID: 637643744579881033
ទៅកាន់ទំព័រ៖