ព្រះត្រៃបិដក ភាគ ៧៥
បពិត្រព្រះមុនី ព្រះអង្គជាអ្នកប្រាជ្ញ ទ្រង់មានព្រះប្រាជ្ញា ដ៏ល្អិតក្នុងទស្សនញ្ញាណ ទ្រង់ញុំាងពួកជនឲ្យឆ្លង នឹងរកបុគ្គលដទៃ ជាអ្នកចម្លងឲ្យលើសលុបជាងព្រះអង្គក្នុងលោក មិនមានឡើយ។ សមុទ្រសាគរដ៏ឧត្តម បុគ្គលអាចនឹងប្រមាណដោយចុងស្បូវបាន ឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ បុគ្គលមិនអាចប្រមាណបានឡើយ។ ផែនដី បុគ្គលអាចដាក់លើដងជញ្ជីង ដើម្បីថ្លឹងបាន បពិត្រព្រះអង្គមានចក្ខុ (វត្ថុដទៃ) ស្មើដោយបញ្ញារបស់ព្រះអង្គ មិនមានឡើយ។ អាកាស គេអាវាស់ដោយខ្សែ ឬដោយអង្គុលីបាន បពិត្រព្រះសព្វញ្ញូ សីលរបស់ព្រះអង្គ បុគ្គលមិនអាចប្រមាណបានឡើយ។ បពិត្រព្រះអង្គមានចក្ខុ ទឹកក្នុងមហាសមុទ្រក្តី អាកាសក្តី ផែនដីក្តី របស់ទាំងអម្បាលនេះ បុគ្គលអាចប្រមាណបាន ឯព្រះអង្គឥតមានបុគ្គលប្រមាណបានឡើយ។
ID: 637643744803630896
ទៅកាន់ទំព័រ៖