ព្រះត្រៃបិដក ភាគ ៧៥

កន្លងទៅ ៣០.០០០ កប្ប ព្រះ​សាស្តា​ព្រះនាម​គោតម កើត​ក្នុង​ត្រកូល​នៃ​ស្តេច​ឱកា្ក​កៈ ត្រាស់​ឡើង​ក្នុង​លោក។ (កុលបុត្រ​នេះ) ជា​អ្នក​មិន​មាន​កង្វល់ ចេញ​ចាក​ផ្ទះ ហើយ​បួស នឹង​បានសម្រេច​ព្រះ​អរហត្ត ក្នុង​អាយុ ៧ ឆ្នាំ រាប់​អំពី​ឆ្នាំ​កំណើត​តមក។
 ខ្ញុំ​រលឹក​ឃើញ​នូវ​ខ្លួន​ដោយហេតុ​ណា ខ្ញុំ​បាន​ដល់​នូវ​សាសនា ដោយហេតុ​ណា ក្នុង​ចន្លោះ​នេះ ខ្ញុំ​មិនធ្លាប់​ដឹង​នូវ​ចេតនា ដែល​មិនជា​ទី​ត្រេកអរ​នៃ​ចិត្ត​ទេ។ ខ្ញុំ​អន្ទោល​ទៅមក​ក្នុង​ភព​តូច​ភព​ធំ​ហើយ តែង​ទទួល​នូវ​សម្បត្តិ ឯសេចក្តី​ខ្វះខាត​ភោគៈ​របស់ខ្ញុំ ឥតមាន​ឡើយ នេះ​ជា​ផល​ក្នុង​ការ​សរសើរ​នូវ​ព្រះ​ញាណ។ ភ្លើង ៣ ប្រការ​របស់ខ្ញុំ រលត់​ហើយ ភព​ទាំងពួង ខ្ញុំ​បាន​ដក​ចោលចេញ​ហើយ ខ្ញុំ​មាន​អាសវៈ​ទាំងពួង​អស់ហើយ ឥឡូវនេះ ភព​ថ្មី​មិន​មាន​ទៀត​ឡើយ។
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637643745333474693
ទៅកាន់ទំព័រ៖