ព្រះត្រៃបិដក ភាគ ៧៥
សូមអ្នកប្រាប់នូវនាម និងគោត្រ (របស់អ្នក) ចូរអ្នកនាំនូវសេចក្តីសង្ស័យរបស់ខ្ញុំចេញ។
តថាគតមិនមែនជាទេវតា មិនមែនជាគន្ធព្វ តថាគតមិនមែនជាព្រះឥន្ទ្រ ធ្លាប់ឲ្យទានក្នុងកាលមុនទេ។ មួយទៀត តថាគតមិនមែនជាព្រហ្មទេ តថាគត ប្រសើរជាងជនទាំងនោះ បានកន្លងនូវវិស័យរបស់ជនទាំងនោះ ហើយផ្តាច់បង់នូវចំណងគឺកាម។ តថាគតដុតបង់នូវកិលេសទាំងអស់ហើយ បានដល់នូវសេចក្តីត្រាស់ដឹងដ៏ប្រសើរ។
ខ្ញុំបានស្តាប់នូវវាចារបស់ព្រះពុទ្ធនោះ ហើយពោលនូវពាក្យនេះថា បពិត្រព្រះមហាមុនី បើព្រះអង្គជាសព្វញ្ញុពុទ្ធ ជាមហាមុនី សូមព្រះអង្គគង់សិន ខ្ញុំនឹងបូជាព្រះអង្គ ព្រោះព្រះអង្គជាអ្នកធ្វើនូវទីបំផុតនៃទុក្ខបានហើយ។ ខ្ញុំបានក្រាលនូវស្បែកខ្លាថ្វាយព្រះសាស្តា ព្រះមានព្រះភាគ ទ្រង់គង់លើស្បែកខ្លានោះ ដូចជាសត្វសីហៈ ដែលឋិតនៅលើញកនៃភ្នំ ខ្ញុំបានឡើងភ្នំជាប្រញាប់ ហើយបេះយកផ្លែស្វាយ ផ្កាភ្លៅនាង និងខ្លឹមចន្ទន៍ដ៏មានដំឡៃច្រើន។
ID: 637643746141287108
ទៅកាន់ទំព័រ៖