ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំបានលើកផ្គងនូវរបស់ទាំងអស់នុ៎ះជាប្រញាប់ បង្អោនចូលទៅរកព្រះលោកនាយក ខ្ញុំបានថ្វាយផ្លែឈើ បានបូជាផ្កាភ្លៅនាងដល់ព្រះពុទ្ធ។ ខ្ញុំលាបនូវខ្លឹមចន្ទន៍ ហើយបានថ្វាយបង្គំព្រះសាស្តា ខ្ញុំមានចិត្តជ្រះថ្លា រីករាយដោយបីតិដ៏ធំទូលាយ។ ក្នុងកាលនោះ ព្រះសុមេធៈ ជាលោកនាយក ដែលកំពុងគង់លើស្បែកខ្លា ទ្រង់ញុំាងខ្ញុំឲ្យរីករាយ ហើយទ្រង់សម្តែងនូវកុសលកម្មរបស់ខ្ញុំថា
ក្នុងកប្បទី ២.៥០០ បុគ្គលនេះ នឹងត្រេកអរក្នុងទេវលោក ដោយហេតុទាំងពីរយ៉ាង គឺដោយការឲ្យនូវផ្លែឈើនេះផង ដោយការឲ្យគ្រឿងក្រអូប និងកម្រងផ្កានេះផង។ បុគ្គលនេះ នឹងមានសេចក្តីត្រិះរិះមិនឱនថយ ប្រព្រឹត្តទៅក្នុងអំណាចនៃខ្លួន ក្នុងកប្បទី ២. ៦០០ បុគ្គលនេះនឹងដល់នូវភាពជាមនុស្ស។ នឹងបានជាស្តេចចក្រពត្តិ មានសមុទ្រទាំង ៤ ជាព្រំប្រទល់ ទាំងមានឫទ្ធិធំ ឯទីក្រុងឈ្មោះវេករៈ ជាក្រុងដែលវិស្សុកម្មទេវបុត្រនិមិ្មតថ្វាយ។
ID: 637643746407849719
ទៅកាន់ទំព័រ៖