ព្រះត្រៃបិដក ភាគ ៧៥

ទីក្រុង​ឈ្មោះ​វេក​រៈ​នោះ ជា​មាស​ទាំងអស់ ស្អិតស្អាង​ដោយ​រត​នៈ​ផ្សេងៗ បុគ្គល​នេះ​នឹង​អន្ទោល​ទៅកាន់​កំណើត​ទាំងឡាយ ដោយ​ឧបាយ​នេះឯង បុគ្គល​នេះ​នឹង​មាន​សេចក្តី​សុខ​ក្នុង​ទី​ទាំងពួង គឺថា ក្នុង​ទេវតា ឬក្នុង​មនុស្សលោក លុះដល់​បច្ឆិមភព នឹង​បាន​ជា​ព្រហ្ម​ពន្ធុ (ផៅពង្ស​នៃ​បុគ្គល​ដ៏​ប្រសើរ)។ បុគ្គល​នេះ នឹង​ចេញ​ចាក​ផ្ទះ ទៅជា​អ្នកបួស ជា​បុគ្គល​ដល់​នូវ​ត្រើយ​នៃ​អភិញ្ញា មិន​មាន​អាសវៈ ហើយ​បរិនិព្វាន។
 ព្រះសម្ពុទ្ធ ព្រ​នាម​សុ​មេ​ធៈ ជា​លោកនាយក លុះ​ទ្រង់​ត្រាស់​នូវ​កម្ម​របស់ខ្ញុំ​នេះ​ហើយ កាល​ខ្ញុំ​កំពុងតែ​សំឡឹង​មើល ព្រះអង្គ​ទ្រង់​ស្តេច​ចៀសចេញ​ទៅតាម​ផ្លូវអាកាស។ ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ចូល​ទៅ​កើត​ក្នុង​ភព​តុសិត ដោយ​កម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​កា​រតំ​កល់​ទុក​នូវ​ចេតនា​នោះ​ផង។ លុះ​ខ្ញុំ​ច្យុត​អំពី​ឋាន​តុសិត បាន​មក​កើត​ក្នុង​ផ្ទៃ​នៃ​មាតា ខ្ញុំ​មិន​ខ្វះខាត​ភោគៈ ខ្ញុំ​នៅក្នុង​គភ៌​នៃ​មាតា​ណា កាល​ខ្ញុំ​នៅក្នុង​គភ៌​មាតា​នោះ បាយ​ក្តី ទឹក​ក្តី ភោជន​ក្តី តែង​កើតឡើង​សម្រាប់​មាតា តាម​សេចក្តី​ប្រាថ្នា​របស់ខ្ញុំ។
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637643746728475033
ទៅកាន់ទំព័រ៖