ព្រះត្រៃបិដក ភាគ ៧៥
ព្រះសព្វញ្ញូទាំងនោះ ជាលោកនាយក ទ្រង់មានព្យាយាមធំ ប្រាកដដូចម្តេច មានគុណដូចម្តេច មានសីលដូចម្តេច ព្រះសម្ពុទ្ធទាំងនោះមានយសធំ ប្រាកដដូចម្តេច។
ព្រះពុទ្ធទាំងឡាយ មានលក្ខណៈ ៣២ មានព្រះទន្ត ៤០ គត់ មានកំណើតពីរដង ព្រះនេត្រនៃព្រះសម្មាសម្ពុទ្ធទាំងនោះ ស្រដៀងនឹងភ្នែកកូនគោ ប្រាកដស្មើដោយផ្លែនៃទំពាំងម្ជូរ។ ព្រះសម្ពុទ្ធទាំងនោះ កាលស្តេចនឹងទៅ ទ្រង់ក្រឡេកមើលនូវទីចម្ងាយមួយជួរនឹមផង ព្រះជាណុនៃព្រះសម្មាសម្ពុទ្ធទាំងនោះ មិនលាន់ឮសូរផង សំឡេងទីតនៃព្រះជាណុរបស់ព្រះសម្មាសម្ពុទ្ធទាំងនោះ មិនឮសូរផង។ ព្រះសម្ពុទ្ធទាំងនោះ កាលស្តេចទៅ ក៏ទ្រង់ទៅដោយល្អ ទៅមិនបានរួសរាន់ (ទ្រង់ឈាន) នូវព្រះបាទខាងស្តាំជាដំបូង នេះជាធម្មតានៃព្រះសម្ពុទ្ធទាំងឡាយ។
ID: 637643748189412179
ទៅកាន់ទំព័រ៖