ព្រះត្រៃបិដក ភាគ ៧៥
នឹងបានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ នេះជាអានិសង្សនៃកម្ម គឺកិរិយាបូជានូវផ្កានោះ។ បុរសនេះ ដែលបានបាំងតថាគតដោយផ្កាទាំងឡាយ ទាំងល្ងាចទាំងព្រឹក នឹងទៅជាអ្នកប្រកបដោយបុញ្ញកម្ម ផលនឹងកើតប្រាកដចំពោះមុខ។ បុរសនេះប្រាថ្នាវត្ថុណាៗ ដោយកាមទាំងឡាយ វត្ថុនោះៗ នឹងកើតប្រាកដ នឹងញុំាងសេចក្តីប្រាថ្នាឲ្យពេញលេញ ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
ខ្ញុំដុតបំផ្លាញពួកកិលេសចោលហើយ ជាអ្នកដឹងច្បាស់ ទាំងមានស្មារតី អង្គុយលើអាសនៈតែមួយ ក៏បានដល់នូវព្រះអរហត្ត។ ខ្ញុំកំពុងដើរ កំពុងដេក កំពុងអង្គុយ ឬឈរ ក៏នឹកទៅរកព្រះពុទ្ធដ៏ប្រសើរ ក្នុងកាលនោះ។ ក្នុងទីនោះ ខ្ញុំឥតមានសេចក្តីខ្វះខាតដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ និងសេនាសនប្បច្ច័យសោះឡើយ នេះជាផលនៃពុទ្ធបូជា។
ID: 637643674876950773
ទៅកាន់ទំព័រ៖