ព្រះត្រៃបិដក ភាគ ៧៥

​ពួក​សិស្ស​ទាំងអស់ ជា​អ្នក​ប្រកបដោយ​សេចក្តី​គោរព បាន​អនុមោទនា​តាម​ពាក្យ​របស់ខ្ញុំ សិស្ស​ទាំងឡាយ​នោះ បាន​នាំគ្នា​ប្រតិបត្តិ គួរ​តាម​សេចក្តី​អង់អាច ទាំង​គួរ​តាម​កំឡាំង ដោយ​ប្រការ​ដូច្នោះ។ សិស្ស​ទាំងឡាយ​នោះ ជា​អ្នក​មិន​ខ្ជិលច្រអូស​ក្នុង​ការងារ​របស់​ខ្លួន នាំគ្នា​បូជា​នូវ​ព្រះ​ចេតិយ​ខ្សាច់ សិស្ស​ទាំងឡាយ​នោះ ជា​អ្ន​កជឿង​តាម​ពាក្យ​របស់ខ្ញុំ ជា​អ្នកមាន​ចិត្ត​ដល់​នូវ​ភាពជា​ព្រះពុទ្ធ។
 ក្នុង​កាលនោះ មាន​ទេវបុត្ត​មួយ​អង្គ មានយស​ធំ ច្យុត​ចុះ​មក​អំពី​ឋាន​តុសិត បាន​មក​កើត​ក្នុង​ផ្ទៃ​មាតា លោកធាតុ​ទាំង​មួយ​ម៉ឺន​ក៏​ញាប់ញ័រ។ ខ្ញុំ​ឋិតនៅ​ក្នុង​ទី​ចង្រ្កម​មិន​ឆ្ងាយ​អំពី​អាស្រម ពួក​សិស្ស​ទាំងអស់ បាន​មក​ប្រជុំ​គ្នា​ក្នុង​សំណាក់​របស់ខ្ញុំ ហើយ​សួរ​ខ្ញុំ​ថា ផែនដី​បន្លឺ​ដូច​គោឧសភរាជ ស្រែក​ឡើង​ដូច​ស្តេច​នៃ​ម្រឹគ រោទ៍​ឡើង​ដូចជា​ក្រពើ តើ​ជា​វិបាក​អ្វី​ហ្ន៎។
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 637643748769568599
ទៅកាន់ទំព័រ៖