ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំកំពុងសរសើរនូវព្រះសម្ពុទ្ធអង្គណា ក្នុងទីជិតនៃព្រះស្តូប ដែលធ្វើហើយដោយដីខ្សាច់ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ព្រះអង្គជាគ្រូ បានស្តេចចូលទៅកាន់ផ្ទៃនៃមាតា។ ខ្ញុំបានធ្វើធម្មកថាដល់សិស្សទាំងឡាយនោះហើយ សរសើរនូវព្រះមហាមុនី រួចបញ្ជូនពួកសិស្សឲ្យត្រឡប់ទៅលំនៅជារបស់នៃខ្លួនវិញ ហើយខ្ញុំអង្គុយពែនភ្នែន។ មួយទៀត ខ្ញុំអស់កំឡាំងណាស់ ព្រោះខ្ញុំមានរោគោព្យាធិជាទម្ងន់ ខ្ញុំរលឹកនូវព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ ហើយក៏ធ្វើមរណកាល ក្នុងទីនោះ។ ក្នុងកាលនោះ ពួកសិស្សទាំងអស់ បានមកប្រជុំគ្នា ហើយធ្វើជើងថ្ករ រួចលើកសពរបស់ខ្ញុំដាក់លើជើងថ្ករ។ សិស្សទាំងឡាយនោះ បានចោមរោមជើងថ្ករ ហើយធ្វើនូវអញ្ជលីលើសិរ្សៈ មានសរគឺសេចក្តីសោកគ្របសង្កត់ បានមកប្រជុំគ្នាហើយ យំកន្ទក់កនេ្ទញ។
ID: 637643749140349585
ទៅកាន់ទំព័រ៖